កសិករ​ខ្មែរ​ដាំបន្លែ​បរទេស​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​

ដើម្បីកាត់បន្ថយការនាំចូលបន្លែបរទេសមកក្នុងទីផ្សារនៃប្រទេសកម្ពុជានោះ ក្រុមហ៊ុនកសិដ្ឋានធម្មជាតិបានសហការជាមួយកសិករចំនួន២០គ្រួសារនៅក្នុងខេត្តកំពង់ស្ពឺ

ដើម្បីដាំបន្លែបរទេសជាលក្ខណៈធម្មជាតិ។ ជារៀងរាល់ថ្ងៃ ទីក្រុងភ្នំពេញត្រូវការបន្លែក្នុងស្រុកនិងបន្លែបរទេសប្រមាណជា១ពាន់តោន។ ប៉ុន្តែកសិករខ្មែរអាចផលិតបានតែពី៤០ទៅ៦០រយប៉ុណ្ណោះ។

ដកស្រង់ពី http://www.khmer.rfi.fr

កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​ប្រចាំ​ត្រីមាស​បានធ្លាក់​មកនៅ​៦,១%​ក្នុង១ឆ្នាំ​

សន្ទុះកំណើនសេដ្ឋកិច្ចឥណ្ឌានៅត្រីមាសទី៤ឆ្នាំ២០១១បានស្គាល់ការថយស្រុតចុះ ធ្លាក់មកនៅ៦,១%ក្នុងមួយឆ្នាំ ដែលខុសពីការគ្រោងទុកថា អាចមានដល់ទៅ៦,៣%។ នេះពិតជាអត្រាកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសដ៏សែនទាបសម្រាប់ប្រទេសឥណ្ឌាបើគិតតាំងពីត្រីមាសទី២ឆ្នាំ២០០៩មក។

Continue reading

ក្រសួង សេដ្ឋកិច្ចចុះ MOU ជាមួយធនាគារ អេស៊ីលីដា និងកាណាឌីយ៉ា សម្រាប់ប្រតិ បត្តិការចំណូល​ និងចំណាយថវិកា របស់ខេត្ត១៧

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២នេះ បានចុះអនុស្សារណៈ យោគយល់គ្នា  (MOU) មួយ ជាមួយនឹងធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ា ក្នុងការប្រើប្រាស់ សេវាកម្មធនាគារ  ពាណិជ្ជកម្មទាំងពីរនេះ សម្រាប់ធ្វើប្រតិបត្តិការចំណូល ចំណាយថវិការតនាគារខេត្តចំនួន១៧។

Continue reading

ជប៉ុន ផ្ដល់ប្រាក់ជាង ៧លានដុល្លារ ដល់នេប៉ាល់ ដើម្បីស្ថាបនាផ្លូវ

ជប៉ុនៈ យោងតាម គេហទំព័រជប៉ុន “ជឺផែនថែមស៍” ចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ថា រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ថវិកាចំនួន ជាង៧លានដុល្លារ ដល់រដ្ឋាភិបាលនេប៉ាល់ ដើម្បីស្ថាបនាផ្លូវ នៅស៊ីនឌូលី ។

Continue reading

ទំហំពាណិជ្ជកម្ម ទ្វេភាគី រវាងកម្ពុជា-ចិន កើនឡើងដល់ ៧៣,៥ភាគរយ

ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្ម ទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន នៅក្នុងឆ្នាំ២០១១ កន្លងទៅនេះ បានកើនដល់ ៧៣,៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០១០។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ។

Continue reading

ថៃតាំងពិព័រណ៍ ពាណិជ្ជកម្មរបស់ខ្លួន នៅកម្ពុជា វិញ បន្ទាប់ពីមាន ការផ្អាកនៅឆ្នាំ ២០១១

ភ្នំពេញ៖ បន្ទាប់ពីខកខាន មិនបានតាំងពិព័រ ពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងឆ្នាំ២០១១ ម្តងរួមនោះ នៅឆ្នាំ២០១២ នេះប្រទេសថៃ បានចាប់ផ្តើមរៀបចំតាំងបង្ហាញ ផលិតផលរបស់ខ្លួនជាថ្មី ក្នុងពិព៍រណ៍ ពាណិជ្ជកម្មថៃឆ្នាំ២០១២ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់១៩ ខែកុម្ភៈ នៅមជ្ឈមណ្ឌលកោះពេជ្រ។

Photo by DAP-NEWS

Continue reading

អតិផរណា នៅក្នុងប្រទេស ហ្វីលីពីន កើនឡើង ៣,៩ភាគរយ

ហ្វីលីពីនៈ យោងតាម គេហទំព័រហ្វីលីពីន “ឌឹ ម៉ានិល ថែមស៍” ចុះផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១២ ថា អត្រាអតិផរណា នៅក្នុងប្រទេសហ្វីលីពីន ក្នុងខែមករា បាន កើនឡើង ៣,៩ភាគរយ ។

Continue reading

អាមេរិក ដាក់សម្ពាធលើអ៊ីរ៉ង់ ជុំវិញបញ្ហានាំ ប្រេងចូល តើអាចប៉ះពាល់ ដល់សេដ្ឋកិច្ច ពិភពលោកដែរឬទេ?

សហរដ្ឋអាមេរិក បានដាក់សម្ពាធ ឬហៅថា ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជាច្រើនលើកច្រើនសារ លើបញ្ហានុយក្លេអ៊ែរ យ៉ាងណាក៏ដោយក៏ប្រទេសនេះ នៅមិនព្រមចុះញ៉មប៉ុន្មានឡើយ ។ ពិសេសនាពេលថ្មីៗនេះ អ៊ីរ៉ង់ រងការដាក់សម្ពាធជុំវិញ បញ្ហានៃការនាំចូលប្រេង ថាតើអាចប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោកដែរឬទេ? ។

Continue reading

អត្រាអ្នក​អត់​ការងារ​ធ្វើនៅ​ជប៉ុន​​កើន​ឡើង ៤,៦​ភាគរយ

អត្រាអ្នកអត់​ការងារធ្វើក្នុង​ប្រទេសជប៉ុន​កើនឡើង៤,៦ភាគរយ​ក្នុងខែវិច្ឆិកា ឆ្នាំ​មុន​ នេះ​បើ​តាម​មន្រ្តី​រដ្ឋា​ភិ​បាលនិយាយកាល​​ពី​ថ្ងៃអង្គារ ទី​៣១​ មករា ។ ចំនួនអ្នកអត់​ការងារធ្វើ​ស្ថិត​​នៅត្រឹម​២​,៧៥​លាននាក់ ធ្លាក់ចុះចំនួន​២៤០.០០០​នាក់ធៀបជា​​មួយឆ្នាំ២០១០ ។ នេះបើតាមតួ​លេខ​ផ្តល់​ពី​ក្រសួងទូរគមនា​គមន៍ និង​កិច្ចការ​ផ្ទៃក្នុង ។ ប៉ុន្តែស្រប​ពេល​អាយុ​កាលនៃចំនួន​​ប្រជាជនសកម្មជប៉ុន​ក៏ធ្លាក់ចុះ នោះមានន័យថា អត្រាអ្នក​អត់ការងារ​នឹងកើនឡើងខ្ពស់ ។

Continue reading